នៅឯអង្គភាពនីមួយៗ  តាងនាមបញ្ជាការដ្ឋានអង្គទ័ពលេខ ៤ លោកវរសេនីយ៍ឯក Luong Dinh Lanh បានជូនផ្កា អំណោយ និងជូនពរឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារឲ្យមានសុខភាពល្អ បរិបូរណ៌ អាយុយឺនយូរ មានសុភមង្គល និងទទួលបានជោគជ័យលើគ្រប់ភារកិច្ចរបស់ខ្លូន។

leftcenterrightdel
គណៈប្រតិភូនៃអង្គរទ័ពលេខ៤ អញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អគ្គបញ្ជាការដ្ឋាន

 

លោកវរសេនីយ៍ឯក Luong Dinh Lanh បានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាកងយោធពលខេមរភូមិន្ទក្នុងប៉ុន្មានឆ្នាំកន្លងមក ហើយបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងជិតស្និទ្ធរវាងអង្គទ័ពលេខ៤ ជាមួយអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ។ បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទបានទទួលស្វាគមន៍គណៈប្រតិភូនៃអង្គទ័ពលេខ៤ យ៉ាងអធិកអធម កក់ក្តៅ និងស្និទ្ធស្នាល។ ថ្នាក់ដឹកនាំ នៃអង្គភាពទាំងនេះ បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនាស្មោះស្ម័គ្ររបស់កម្មាភិបាល និងយុទ្ធជននៃអង្គទ័ព​លេខ៤៕

បកប្រែដោយ Duy Hoan