ក្នុងកិច្ចប្រជុំ តំណាងសាកលវិទ្យាល័យទាំងឡាយ​​ បានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវរវាងភាគីទាំងពីរនៅពេលកន្លងមក។ លោក បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមិនគ្រាន់តែនាំមកនូវផលប្រយោធន៍ឲ្យសាកលវិទ្យាល័យប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជម្រុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យទាំងបីខាងលើនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាលនិងស្រាវជ្រាវនៅពេលខាងមុខនេះ។ អាស្រ័យហេតុនេះ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ សាកលវិទ្យាល័យ Kien Giang នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤០ រូបនៃសាកលវិទ្យាល័យចំនួនពីរខាងលើនេះ៕

បកប្រែដោយ Thuy Anh