នៅទីនេះ គណៈប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្ត Lam Dong បានជូនពរឆ្នាំថ្មីជូនដល់នាយទាហាន នាយទាហានរង ពេលទាហាន នៃយោធភូមិភាគទី៤ និងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប។

ថ្លែងនៅឯពិធីចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពរវាងបញ្ជាការដ្ឋានយោធាខេត្ត Lam Dong  និងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបឆ្នាំ២០១៩ លោកវរសេនីយ៍ឯក Nguyen Binh Son បានឲ្យដឹងថា "ចំណងមិត្តភាពវៀតណាម - កម្ពុជា និងមោនសញ្ចេតនាជិតស្និទ្ធរវាងខេត្ត Lam Dong និងខេត្តសៀមរាបនឹងស្ថិតស្ថេរជាអមតៈ” កម្មវិធីចងសម្ព័ន្ធមេត្រីភាពនេះក្នុងបំណងជួយគាំទ្រគ្នាទៅវិញទៅមក រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទំាងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

leftcenterrightdel
ពិធីចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពរវាងបញ្ជាការដ្ឋានយោធាខេត្ត Lam Dong  និងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ឆ្នាំ២០១៩ (រូប​ថត៖ baoquankhu7.vn)

ក្នុងឱកាសនេះដែរ ក៏បានសម្ពោធ ប្រគល់ និងដាក់ឱ្យប្រើប្រាស់ទីបញ្ជាការកងវរសេនាតូចលេខ ២ នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប។  សំ​ណង់​នេះជាអំណោយដ៏មានអត្ថន័យដែលខេត្ត Lam Dong ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប៕

បកប្រែដោយ Duy Hoan