លោក Bui Thanh Son បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការរៀបចំប្រកបដោយជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់កាលពីខែមិថុនាឆ្នាំ ២០២២ និងតួនាទីជាប្រធានអាស៊ាន និង AIPA ឆ្នាំ ២០២២។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស ទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសមក្នុងឱកាសដែលលោកស្រីបំពេញបេសកកម្មការទូតនៅប្រទេស​វៀតណាម ( រូបថត៖ baochinhphu.vn)

ដោយមានក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលកន្លងមក លោករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងរៀបចំបានល្អនូវយន្ដការសហប្រតិបត្ដិការទ្វេភាគីសំខាន់ៗ នាពេលខាងមុខដូចជា៖ សម័យប្រជុំលើកទី ២០ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស សន្និសីទលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅខេត្តជាប់ព្រំដែនវៀតណាម-កម្ពុជា។

លោករដ្ឋមន្ត្រី Bui Thanh Son បានលើកសំណើកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជន​វៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា  រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់កម្ពុជា និងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានសម្តែងនូវកិត្តិយសដែលបានចូលកាន់តំណែងជាឯកអគ្គរាជទូតស្ត្រីដំបូងរបស់កម្ពុជាប្រចាំនៅវៀតណាម។ លោកស្រីសង្ឃឹមថា វៀតណាមគាំទ្រ និងចែករំលែកបទពិសោធន៍ ដើម្បីកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ ប្រកបដោយជោគជ័យ។ លោកស្រីឯកអគ្គរាជទូតបានអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep