ក្នុងនាមថ្នាក់ដឹកនាំ កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពង់ធំ លោកអភិបាលរងខេត្តកំពង់ធំ បានជូនពរថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Gia Lai មានសុភមង្គល និងទទួលបានជោគជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ nhandan.vn)

លោកអភិបាលរងខេត្តកំពង់ធំ ក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងនយោបាយ ការបរទេស និងមិត្តភាពកាន់តែស៊ីជម្រៅរវាងថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គឺជាឱកាស និងលក្ខខណ្ឌអំណោយផលសម្រាប់ខេត្តកំពង់ធំ និងខេត្ត Gia Lai ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងសង្ឃឹមថា ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងខេត្តទាំងពីរ ស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិជាអមតៈ។

លោក Nguyen Huu Que អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានជូនពរឱ្យលោកអភិបាលរងខេត្ត និងក្រុមគ្រួសារ ព្រមទាំងគណៈប្រតិភូ ជួបតែវិបុលភាព និងជោគជ័យគ្រប់ភារកិច្ច ហើយជូនពរឱ្យប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងខេត្ត Gia Lai - ខេត្តកំពង់ធំជា "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរជាយូរអង្វែង"។ លោក Nguyen Huu Que ក៏បានសង្ឃឹមផងដែរថា ថ្នាក់ដឹកនាំខេត្តកំពង់ធំនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនភាគហ៊ុនកៅស៊ូ ជឺសេ - កំពង់ធំ អាចធ្វើអាជីវកម្ម និងអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ក្រុមហ៊ុននាំមកនឹងក្លាយទៅជាគំរូសម្រាប់ខេត្ត Gia Lai បន្តឧទ្ទេសនាមសហគ្រាសបន្ថែមទៀតដើម្បីវិនិយោគក្នុងខេត្តកំពង់ធំ នាពេលខាងមុខ។ ក្នុងឱកាសនេះ ខេត្តទាំងពីរក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យជូនគ្នាទៅវិញទៅមក៕

បកប្រែដោយ Thuy Anh