តាមរយៈសកម្មភាពទាំងនេះ យុវជននៃកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរបានបង្ហាញពីស្មារតីសាមគ្គីភាព រឹតចំណងមិត្ដភាព​និងការប្តេជ្ញាចិត្តរក្សា និងលើកកម្ពស់ប្រពៃណីរបស់បុព្វបុរសជំនាន់មុនៗ។ នេះក៏ជាឱកាសដើម្បីពង្រឹងនិងពង្រីកទំនុកចិត្តខាងនយោបាយ ពូនជ្រំចំណងមិត្តភាព និងសាមគ្គីភាព។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា រួមចំណែកកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quoc Cuong (ខាងស្តាំ) ទទួលស្វាគមន៍លោកឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស (ខាងឆ្វេង) នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ខេត្ត Kien Giang (រូបថត៖ bienphong.com.vn)
leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quoc Cuong ប្រគល់អំណោយជូនលោកឧត្តមសេនីយទោ ទៀន សោភ័ណ្ឌវង្ស (រូបថត៖ bienphong.com.vn)
leftcenterrightdel
ថ្នាក់ដឹកនាំនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជា ដាំដើមឈើអនុស្សាវរីយ៍នៅប៉ុស្តិ៍ការពារព្រំដែន Linh Huynh កងទ័ពការពារព្រំដែនខេត្ត Kien Giang (រូបថត៖ bienphong.com.vn)
leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមជំនួបនាយទាហានការពារព្រំដែនវ័យក្មេងវៀតណាម-កម្ពុជាលើកទី១ (រូបថត៖ bienphong.com.vn)
leftcenterrightdel
នាយទាហានការពារព្រំដែនវ័យក្មេងនៃប្រទេសទាំងពីរចូលរួមប្រកួតបាល់ទះ (រូបថត៖ bienphong.com.vn)
leftcenterrightdel
នាយទាហានការពារព្រំដែនវ័យក្មេងនៃប្រទេសទាំងពីរផ្លាស់ប្ដូរបទពិសោធន៍ការងារ​​ (រូបថត៖​​ bienphong.com.vn)

បកប្រែដោយ Thanh Cong