នេះជាសកម្មភាពបន្ទាប់របស់គណៈប្រតិភូក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាតបតាមការអញ្ជើញរបស់លោកជំទាវឧបនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែសីហា ក្នុងឱកាសឆ្នាំមិត្តភាព វៀតណាម-កម្ពុជា ឆ្នាំ ២០២២ និងខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកស្រី Nguyen Thi Thanh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បំពេញទស្សនកិច្ចនៅសមាគមខ្មែរ-វៀតណាម នៅខេត្តសៀមរាប

ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់សមាគមខ្មែរ-វៀតណាម ខេត្តសៀមរាប តាងនាមគណៈប្រតិភូ លោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកអាណិកជនវៀតណាមនៅក្រៅប្រទេសជាផ្នែកសំខាន់ និងមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ រដ្ឋាភិបាល និងប្រជាជនតែងតែយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលជាអតិបរមាសម្រាប់សហគមន៍វៀតណាមដែលកំពុងរស់នៅនៅកម្ពុជា។ ហើយរាល់ការលំបាក និងបញ្ហាប្រឈមរបស់សហគមន៍វៀតណាមនៅកម្ពុជា តែងតែត្រូវបានពិភាក្សាដោយគណៈប្រតិភូជាន់ខ្ពស់វៀតណាមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដើម្បីរកដំណោះស្រាយ ជួយឱ្យប្រជាពលរដ្ឋមានស្ថិរភាពក្នុងជីវិតរស់នៅ។

លោកស្រី Nguyen Thi Thanh បានឲ្យដឹងថា សមាគមមិត្តភាពវៀតណាម-កម្ពុជា តែងតែខិតខំប្រឹងប្រែង ស្តាប់មតិបងប្អូនជនរួមជាតិ និងក្នុងដែនសមត្ថភាពរបស់ខ្លួន សមាគម នឹងរួមដំណើរជាមួយស្ថានអគ្គកុងស៊ុលវៀតណាម សមាគមខ្មែរ-វៀតណាម ដើម្បីលើកទឹកចិត្ត គាំទ្រប្រជាជន។ ទន្ទឹមនឹងនោះ សង្ឃឹមថា ប្រជាជនវៀតណាមម្នាក់ៗនៅកម្ពុជា និងសហគ្រាសវៀតណាមនៅកម្ពុជា នឹងក្លាយជាអ្នកនាំសារ និងជាស្ពានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងពិសេសវៀតណាម និងកម្ពុជា។

បកប្រែដោយ Minh Trung