leftcenterrightdel
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai  និងឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន បានសំដែងការពេញចិត្តចំពោះការអភិវឌ្ឍនាពេលថ្មីៗនេះនៃទំនាក់ទំនងមិត្តភាពជាអ្នកភូមិផងរបងជាមួយគ្នា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​រវាងវៀតណាមនិងកម្ពុជា ជាពិសេសភាគីទាំងពីរបានរក្សាទំនាក់ទំនងនិងការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់។ ឧបនាយករដ្ឋមន្ត្រីទាំងពីររូបឯកភាពថា ភាគីទាំងពីរគួរតែសម្របសម្រួលជំរុញនិងអនុវត្តន៍ឱ្យបានល្អនូវដំណើរទស្សនកិច្ចជាន់ខ្ពស់ និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងក្របខ័ណ្ឌ “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា​ ឆ្នាំ ២០២២”; លើកកម្ពស់ការតភ្ជាប់នៃសេដ្ឋកិច្ចទាំងពីរ; បន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន ក៏អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងជួបជាមួយលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung រួមទាំងជួបសំណេះសំណាលជាមួយប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី Nguyen Thi Thanh ផងដែរ៕

តាម vovworld.vn