លោកជំទាវ ម៉ែន សំអន បានអបអរសាទរចំពោះសមិទ្ធិផលយ៉ាងធំធេងដែលប្រជាជនវៀតណាមសម្រេចបាន ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជន​វៀតណាមបន្ដសម្រេចបានសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនថែមទៀត។

leftcenterrightdel
លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកជំទាវ ម៉ែន សំអន (រូបថត៖ vnanet.vn)

លោកជំទាវ ម៉ែន សំអន បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ គណបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរតែងតែប្រកៀកស្មាគ្នា។ លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ធំធេងដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមបានផ្តល់ជូនកម្ពុជាក្នុងបុព្វហេតុរំដោះជាតិ ជួយប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកជំទាវ ម៉ែន សំអន បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៃទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែងរវាងកម្ពុជានិងវៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះអត្ថន័យសំខាន់នៃឆ្នាំមិត្តភាពវៀតណាម - កម្ពុជាឆ្នាំ២០២២  ជាពិសេសគឺរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំងពីរ ដែលបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយនាពេលថ្មីៗនេះ ភាគីទាំងពីរបានសហការគ្នារៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលកម្ពុជាសម្រេចបាន លោកជឿជាក់ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីជាច្រើនថែមទៀត។ លោកអគ្គលេខាបក្ស Nguyen Phu Trong មានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងវៀតណាមនិងកម្ពុជាត្រូវបានបន្តពង្រឹង និងពង្រីកឥតឈប់ឈរ។ ព្រមទាំងលោកអគ្គលេខាបក្ស Nguyen Phu Trong បានថ្លែងអំណរគុណចំពោះគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាតែងតែប្រកៀកស្មានិងគាំទ្រក្នុងសម័យបដិវត្តន៍របស់វៀតណាម៕

បកប្រែដោយ Pham Diep