លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-កម្ពុជានាពេលថ្មីៗនេះ។ លោកវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលដោយជោគជ័យរបស់ភាគីទាំងពីរក្នុងការរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងលោកសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ដ៏សំខាន់ និងមានន័យបំផុតនេះ រួមជាមួយនឹងពិធីខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ បានរួមចំណែកលើកកម្ពស់ការយល់ដឹងនិងការទទួលខុសត្រូវរបស់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសជំនាន់ក្រោយនៃប្រទេសទាំងពីរសម្រាប់ការថែរក្សា និងពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ ម៉ែន សំអន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា លោកជំទាវ ម៉ែន សំអន នឹងបន្តរួមចំណែកជាវិជ្ជមានក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បន្តយកចិត្តទុកដាក់ គាំទ្រនិងបង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ សហគ្រាសវៀតណាមនិងសហគមន៍អាណិកជនវៀតណាមក្នុងការរស់នៅនិងធ្វើអាជីវកម្មរបស់នៅកម្ពុជា  រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់កម្ពុជា និងរួមចំណែករឹតបន្តឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកជំទាវ ម៉ែន សំអន 

លោកជំទាវ ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លះសតវត្សរ៍កន្លងមកនេះ ដោយរួមគ្នាឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើនដើម្បីទំនាក់ទំនងជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដូចសព្វថ្ងៃនេះ។ លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណងសាមគ្គីភាព និងការជួយគាំទ្រដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជាក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិសព្វថ្ងៃនេះ។ លោកជំទាវ ម៉ែន សំអន បានអះអាងថានឹងបន្តខិតខំប្រឹងប្រែងរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិទាំងពីរ៕

បកប្រែដោយ Thanh Cong