ដោយស្មារតីពុះពារជំនះការលំបាក រួម​ទាំង​មានទំនួលខុសត្រូវ និងមនោសញ្ចេតនា​​យ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនពលីក្រោយ​រយៈពេលជិត ៥ ខែ កម្មាភិបាលនិងយុទ្ធជននៃក្រុម K51 បញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញចំនួន ១៥  អដ្ឋិធាតុដែលបានពលីជីវិតនៅខេត្តមណ្ឌលគិរី។ អដ្ឋិធាតុទាំងអស់​មិនទាន​ស្គាល់ឈ្មោះ  ស្រុកកំណើត និងអង្គភាពទេ ដែល​ត្រូវបាននាំយកទៅបញ្ចុះ​នៅទីបញ្ចុះសពយុទ្ធជនពលីក្នុងខេត្ត Dak Lak។

leftcenterrightdel
ប្រតិភូអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងយុទ្ធជនពលីនៅទីសក្ការៈបូជាយុទ្ធជនពលីនៅខេត្ត Dak Lak

យោងតាមគណៈកម្មការ​រៀបចំ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងស្តីពីការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ព​ស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា ក្រោរយៈពេល ២១ ឆ្នាំ (ចាប់តាំងពីឆ្នាំ ២០០១) ខេត្ត Dak Lak បានប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីចំនួន ៦៩៧ អដ្ឋិធាតុនៅសមរភូមិកម្ពុជាឲ្យ​ត្រឡប់មកមាតុភូមិវិញ៕

បកប្រែដោយ Duy Hoan