លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានលើកសរសើរចំពោះកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងស្ថាប័នតំណាងដែលបានខិតខំប្រឹងប្រែងជំនះការលំបាក និងសម្រេចល្អភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ឲ្យ។ ទន្ទឹមនឹងនោះ សហគមន៍អាជីវកម្មវៀតណាមនិងអាជីវកម្មខ្មែរដើមកំណើតវៀតណាមនៅកម្ពុជាបានមានការកែលំអជាងឆ្នាំ ២០២០។ អាជីវកម្មមួយចំនួនបានអនុវត្ដគោលនយោបាយសុខុមាលភាពសង្គមនៅប្រទេសសាមី ព្រមទាំងជួយគាំទ្រសហគមន៍អាណិកជនដើមកំណើតវៀតណាមផងដែរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងក្នុងជំនួបសំណេះសំណាល​ (រូបថត៖ nhandan.com.vn)

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២២ នេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ហើយក៏ជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាមផងដែរ។ ភាគីទាំងពីរក៏នឹងរួមគ្នារៀបចំសកម្មភាពដ៏មានអត្ថន័យនិងជាក់ស្តែងដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

leftcenterrightdel
សហគមន៍អាណិកជនវៀតណាមសំដែងក្ដីសប្បាយរីករាយក្នុងជំនួបសំណេះសំណាល (រូបថត៖ nhandan.com.vn)

លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងស្ថាប័នអមស្ថានទូតត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា។ ក្រៅពីនេះ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្ដិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច  បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូតប្រគល់អំណោយដល់ជនដើមកំណើតវៀតណាម ដែលបានរួមចំណែកជាច្រើនដល់សហគមន៍ (រូបថត៖ nhandan.com.vn)

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសំដែងគោលបំណងចង់ឲ្យជនដើមកំណើតវៀតណាមនៅតំបន់មូលដ្ឋានបន្ដលើកកម្ពស់ប្រពៃណី សាមគ្គីភាពនិងជួយគ្នាជំនះការលំបាក; គោរពច្បាប់កម្ពុជាឱ្យបានល្អជានិច្ច និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕

បកប្រែដោយ Pham Diep