នៅជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះសមិទ្ធផលនៃការអភិវឌ្ឍលើគ្រប់វិស័យដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននាពេល​កន្លង​មក​ ជាពិសេសគឺការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ-១៩ និងគោលនយោបាយចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថានឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកក្នុងការពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត។

leftcenterrightdel
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបជាមួយលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ Fresh News)

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណដល់បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែមានការជួយគាំទ្រដ៏ធំធេងដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របតាមពាក្យស្លោក ភាពជាអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការរឹងមាំ និងយូរអង្វែង ព្រមទាំងនឹង​ដឹក​នាំ​ស្ថាប័ននានារបស់កម្ពុជាឲ្យ​​សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាម ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Duy Hoan