leftcenterrightdel
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly (ខាងឆ្វេង) និងតំណាងក្រុមហ៊ុន OpenNet អបអរសាទរដល់អ្នកគ្រូ Nguyen Thi Suong និងអ្នកគ្រូ Tran Thi Hoai An (រូបថត៖ vnanet.vn)

អ្នកគ្រូទាំងពីរបានសំដែងក្ដីរំភើបចិត្ដយ៉ាងខ្លាំងនិងថ្លែងអំណរគុណចំពោះបក្ស រដ្ឋវៀតណាមដែលតែងតែយកចិត្តទុកដាក់ចំពោះ​ជនរួមជាតិដែលនៅឆ្ងាយពីប្រទេស។ អ្នកគ្រូទាំងពីររូបបញ្ជាក់ថានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ដដើម្បីរួមចំណែក​ជួយអាណិកជនវៀតណាមនៅទីក្រុងព្រះសីហនុធ្វើសមាហរណកម្មក្នុងជីវភាពរស់នៅរបស់ប្រទេសសាមី។

ក្នុងឱកាសនេះដែរ ស្ថានអគ្គកុងស៊ុលនិងក្រុមហ៊ុន OpenNet បានផ្តល់អំណោយដល់គ្រូបង្រៀនវៀតណាមនៅខេត្តកោះកុង កំពត កែប តាកែវ និងកំពង់ស្ពឺ តាមរយៈគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ-វៀតណាម។ ព្រមទាំងស្ថានអគ្គកុងស៊ុលក៏បានប្រគល់សៀវភៅជាភាសាវៀតណាមមួយចំនួនដល់កុមារមានដើមកំណើតវៀតណាមផងដែរ៕

បកប្រែដោយ Pham Diep