នៅពេលដែលជំងឺរាតត្បាត Covid-19 ផ្ទុះឡើងនោះ ជីវភាពរស់នៅរបស់ជនជាតិដើមកំណើតវៀតណាមនៅកម្ពុជាកាន់តែជួបការលំបាកយ៉ាងខ្លាំងថែមទៀត។ អាស្រ័យដោយមានសកម្មភាពស្ម័គ្រចិត្តរបស់សប្បុរសជន បានរីកសាយភាយស្មារតីអាណិតអាសូរគ្នាទៅវិញទៅមកក្នុងសហគមន៍ជនជាតិដើមកំណើតវៀតណាមនៅកម្ពុជា។

leftcenterrightdel
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោក Vu Ngoc Ly ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីស្នាក់ការសមាគមខ្មែរ-វៀតណាម នៅខេត្តកោះកុង នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០

បន្ដិចម្ដងៗ មានមនុស្សរាប់រយនាក់ ដែលភាគច្រើន ថ្វីត្បិតតែជីវភាពរស់នៅរបស់ពួកគេមិនសូវធូរធាជាបង្គួរក៏ដោយ ក៏ពួកគេតែងតែត្រៀមខ្លួនជាស្រេចចែករំលែកការលំបាក និងជួយអ្នកដទៃដែលពិបាកជាងខ្លួនដូចជាលោកស្រី Trinh Thi My Trang (Kim Chang), លោក Duong Quang Trung (Tu Beo,) លោក Lam Van Lai (Nam Lai) នៅក្រុងព្រះសីហនុ និងលោក Le Dinh Sang នៅក្រុងកំពត, លោក Doan Van Hau នៅខេត្តតាកែវ... ជាពិសេសក្រុមគ្រួសាររបស់លោក  Nguyen Nhi Anh (ងួន សុធី) ប្រធានសមាគមខ្មែរ-វៀតណាមខេត្តកោះកុង។

ក្នុងរយៈពេលពីរឆ្នាំកន្លងមក គ្រួសាររបស់លោក Nguyen Nhi Anh បានបរិច្ចាកអង្ករជាច្រើនតោន ដើម្បីជួយដល់គ្រួសារជនជាតិដើមកំណើតវៀតណាម និងកម្ពុជារាប់រយគ្រួសារនៅក្នុងខេត្តកោះកុង។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារលោក Nguyen Nhi Anh ក៏បានជួយឧបត្ថម្ភថវិកាសាងសង់ផ្ទះសហគមន៍ និងបន្ទប់រៀន សម្រាប់ជនជាតិដើមកំណើតវៀតណាម រៀនភាសាវៀតណាម និងខ្មែរ។

leftcenterrightdel
ថ្នាក់រៀនភាសាវៀតណាមសម្រាប់សិស្សជនជាតិដើមកំណើតវៀតណាមនៅខេត្តកោះកុង (រូបថត៖ vnanet.vn)

ក្នុងនាមជាស្ថាប័នតំណាងការទូតវៀតណាមនៅភូមិភាគនិរតីនៃប្រទេសកម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះទឹកចិត្ត និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាករបស់ជនរួមជាតិនៅក្នុងតំបន់។ សប្បុរសជនដូចជាគ្រួសាររបស់លោក Nguyen Nhi Anh, លោកស្រី Trinh Thi My Trang, លោក Duong Quang Trung, លោក Lam Van Lai, លោក Le Dinh Sang, លោក Doan Van Hau... បានក្លាយជាកត្តាសំខាន់ រួមចំណែករីកសាយភាយស្មារតីអាណិតអាសូរគ្នាទៅវិញទៅមកក្នុងសហគមន៍ជនជាតិដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីជំនះពុះពារគ្រាដ៏លំបាកបំផុត៕

បកប្រែដោយ Huyen Trang