leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ bienphong.com.vn)

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សន្តិសុខសង្គមនៅតំបន់ព្រំដែននៅឆ្នាំ២០២១។ ភាគីទាំងពីរក៏បានឯកភាពថា នៅពេលខាងមុខ កងកម្លាំងបំពេញភារកិច្ចតាមខ្សែព្រំដែនតែងតែផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពទាក់ទងនឹងការគ្រប់គ្រង ការពារអធិបតេយ្យភាព និងសន្តិសុខនៃព្រំដែន និងច្រកទ្វារព្រំដែន ការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 តាមទូរស័ព្ទនិងសំបុត្រ។ ភាគីទាំងពីរឯកភាពរក្សាសកម្មភាពនៅច្រកទ្វារព្រំដែនដូចបច្ចុប្បន្ន រហូតដល់ស្ថានភាពជំងឺ Covid-19 មានស្ថិរភាព និងតាមការដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh