នៅក្នុងកិច្ចពិគ្រោះយោបល់នយោបាយ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេលកន្លងមក។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្ម និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ដោយបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ បង្កើនប្រសិទ្ធភាពគ្រប់គ្រងព្រំដែន។ 

leftcenterrightdel
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ជាសហអធិបតីនៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-កម្ពុជា លើកទី ៧ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាលិខិតគតិយុត្តិសម្រាប់ជនជាតិខ្មែរដែលមានដើមកំណើតវៀតណាម និងធានាការផ្លាស់ប្តូរទីលំនៅ និងការតាំងទីលំនៅថ្មីរបស់ជនជាតិខ្មែរដើមកំណើតវៀតណាមក្នុងតំបន់ទន្លេសាបដោយរលូន ព្រមទាំងបង្កើនប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ព័ត៌មាន វប្បធម៌កីឡា និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ល។

leftcenterrightdel
កិច្ចពិគ្រោះយោបល់នយោបាយវៀតណាម-កម្ពុជាលើកទី ៧ (រូបថត៖ vnanet.vn)

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងពិភពលោកដែលមានការព្រួយបារម្ភរួម រួមទាំងបញ្ហាសមុទ្រខាងកើត និងការវិវឌ្ឍថ្មីៗដែលទាក់ទងនឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ភាគីទាំងពីរបានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការអនុតំបន់ និងបញ្ចូលគ្នានូវការអភិវឌ្ឍន៍មហាអនុតំបន់មេគង្គ ជាមួយនិងការកសាងសហគមន៍អាស៊ាន៕

បកប្រែដោយ Huyen Trang