នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានសម្របសម្រួលជាមួយសាខាសមាគមខ្មែរ-វៀតណាមប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីចែកអំណោយឧបត្ថម្ភ ដំណាក់កាលទី ២ ជូនក្រុមគ្រួសារខ្មែរដើមកំណើតវៀតណាមជាង ១០០០ គ្រួសារ ដែលមានស្ថានភាពរស់នៅជួបការលំបាក។

leftcenterrightdel
ក្រុមគ្រួសារខ្មែរដើមកំណើតវៀតណាមទទួលជំនួយឧបត្ថម្ភ (រូបថត៖ vov.vn)

ជំនួយឧបត្ថម្ភលើកនេះគឺជាផ្នែកមួយនៃកម្មវិធីផ្តល់ជំនួយបន្ទាន់ដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាដែលមានស្ថានភាពរស់នៅជួបការលំបាកដោយសាររងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ១៩ ដែលអនុវត្តដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ។

ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ស្ថានទូតវៀតណាមបានជួយឧបត្ថម្ភគ្រឿងឧបភោគ   បរិភោគ សំភារៈបរិក្ខារពេទ្យ និងទំនិញជាចាំបាច់ដល់គ្រួសារជាង ៨០០ គ្រួសារនៅតំបន់ចត្តាឡីស័ក និងតំបន់រងផលប៉ះពាល់នៃជំងឺរាតត្បាតនៅខេត្តកណ្តាល សៀមរាប កំពង់ឆ្នាំង និងព្រៃវែង។ ចាប់តាំងពីដើមឆ្នាំមក មូលនិធិជួយឧបត្ថម្ភសហគមន៍របស់ស្ថានទូតវៀតណាមបានផ្តល់ជំនួយឧមត្ថម្ភដល់ក្រុមគ្រួសារជាង ១ ម៉ឺនគ្រួសារនៅក្នុងខេត្តចំនួន ១៤ នៅប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan