លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះគឺជាភារកិច្ចដ៏សំខាន់ដែលរួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

leftcenterrightdel
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រគល់សេចក្តីសម្រេចតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាជូនលោក Nguyen Huy Tang (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យលោក Nguyen Huy Tang ជ្រួតជ្រាបនូវគោលម៌ាគានៃកិច្ចការបរទេសគឺឯករាជ្យ ស្វ័យភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគី ពិពិធកម្មទំនាក់ទំនងរបស់បក្ស រួមចំណែកក្នុងការអនុវត្តទិសដៅអភិវឌ្ឍទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យលោក Nguyen Huy Tang បន្តលើកកម្ពស់ជំនឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ។ បំពេញភារកិច្ចជួយឧបត្ថម្ភសហគមន៍អាណិកជនវៀតណាមនៅកម្ពុជាឲ្យបានល្អប្រសើរ ហើយជួយប្រជាជនសម្របខ្លួន និងគោរពច្បាប់នៅប្រទេសសាមី រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅប្រទេសសាមី និងជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកប្រធានរដ្ឋក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតចូលរួមចំណែកក្នុងការបញ្ចប់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ក៏ដូចជាកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang