ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានជូនម៉ាស់ ទឹកលាងដៃសម្លាប់មេរោគ អំបិលសរីរវិទ្យា ក្រណាត់តង់ និងសាប៊ូសម្លាប់មេរោគ ដោយមានតម្លៃ ១០០ លានដុង។ ពិធីប្រគល់បានប្រព្រឹត្តទៅយ៉ាងខ្លីៗ ស្របតាមវិធានការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រគល់

នេះជាសកម្មភាពជាក់ស្ដែង ដែលបង្ហាញនូវមនោសញ្ចេតនា ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព ប្រពៃណីជួយគាំទ្រគ្នាទៅវិញទៅមករវាងបញ្ជាការដ្ឋានយោធាខេត្ត Gia Lai វៀតណាម ជាមួយប្រជាជន និងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី។

ក្នុងពិធីនេះ តំណាងនៃតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីនៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ រំពឹងថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការជួយគាំទ្រពីបញ្ជាការដ្ឋានយោធាខេត្ត Gia Lai កងទ័ពប្រជាជនវៀតណាម ព្រមទាំង ភាគីទាំងពីរបន្តពង្រីកចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងរួមជាមួយគ្នាទប់ទល់នឹងជំងឺ Covid-19៕

បកប្រែដោយ Thuy Anh