leftcenterrightdel
ទិដ្ឋភាពនៃ​សន្និសីទ (រូប​ថត៖ dangcongsan.vn)

នៅក្នុងសន្និសីទនេះ អ្នករាយការណ៍របស់ក្រសួងការបរទេសវៀតណាមបានជូនដំណឹងដល់ប្រតិភូទាំងឡាយអំពីការរីកចម្រើនក្នុងទំនាក់ទំនងវៀតណាម - កម្ពុជា ​និយាយសង្ខេបអំពីដំណើរការនៃការចរចារលើការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ​ផ្សព្វផ្សាយខ្លឹមសារនៃលិខិតតុបករណ៍​ថ្មីចំនួន ២ ដែលចូលជាធរមានគឺ "សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា" (ដែលហៅកាត់ថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩) និង “ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា”។ ទន្ទឹមនឹងនោះ តម្រង់ទិសដៅការងារសំខាន់ៗ ជាពិសេសភារកិច្ចឃោសនាផ្សព្វផ្សាយដែលចាំបាច់ត្រូវអនុវត្តនាពេលខាងមុខ រួមចំណែកកសាងព្រំដែនគោកវៀតណាម - កម្ពុជាឲ្យទៅជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈនោះ ប្រយុទ្ធប្រឆាំងនឹងព័ត៌មានខុសឆ្គង និងល្បិចកល់បំភ្លៃការពិតអំពីព្រំដែនគោករវាងប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan