យោងតាមអ្នកតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានអោយដឹងថា នៅថ្នាក់រៀននេះ សិស្សនឹងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំកម្ពុជា និងរៀនជាភាសាខ្មែរ។ នៅពេលឪពុកម្តាយទៅធ្វើការ កូនៗបាន​ទៅសាលារៀននឹង​មានឱកាសទទួលបានចំណេះដឹង និងមានឱកាសផ្លាស់ប្តូរជីវិតខ្លួន។ សប្តាហ៍នេះ នឹងបើកថ្នាក់រៀនបន្ទាប់សម្រាប់សិស្សចំនួន ៨២ នាក់។

leftcenterrightdel
ពិធីបើកថ្នាក់រៀនដំបូងសម្រាប់សិស្សចំនួន ៧០ នាក់ជាកូនៗរបស់ប្រជាជនដើមកំណើតវៀតណាមដែលផ្លាស់ប្តូរការងារ មកពីតំបន់ជាច្រើនជាពិសេសនៅខេត្តនានាស្ថិតនៅជាប់ជុំវិញបឹងទន្លេសាប (រូបថត៖ thoidai.com.vn)

ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ក្រៅពីការសាកល្បងការផ្លាស់ប្តូរតាមជំហាននិមួយៗ នៃគំរូសាលារៀន និងថ្នាក់រៀនដែលគ្រប់គ្រងដោយសមាគមខ្មែរ - វៀតណាមក្នុងទិសដៅប្រើប្រាស់សៀវភៅសិក្សាទូទៅរបស់ក្រសួងអប់រំកម្ពុជាក្នុងការបង្រៀនរួមជាមួយការរៀនភាសាវៀតណាមនោះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំសមាគមខ្មែរ - វៀតណាមបានចលនាឲ្យក្រុមគ្រួសារដើមកំណើតវៀតណាមឲ្យកូនៗរបស់ពួកគេទៅសាលារដ្ឋកម្ពុជាដើម្បីមានការរស់នៅយ៉ាងល្អប្រសើរក្នុងសង្គមរបស់ប្រទេសសាមី។ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំងលើការអប់រំសហគមន៍ ដោយបានអនុវត្តការផ្លាស់ប្តូរជាមូលដ្ឋានជាច្រើនដើម្បីផលប្រយោជន៍របស់អាណិកជនវៀតណាម។

leftcenterrightdel
នៅថ្នាក់រៀន សិស្សនឹងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំកម្ពុជា និងរៀនជាភាសាខ្មែរ (រូបថត៖ thoidai.com.vn)

យោងតាមស្ថិតិពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បច្ចុប្បន្នមានសិស្សដើមកំណើតវៀតណាមប្រមាណ ៦,៥០០ នាក់កំពុងសិក្សានៅសាលារដ្ឋ ដែលមានការកើនឡើង ៤០% បើប្រៀបធៀបទៅនឹងរយៈពេលពីរឆ្នាំកន្លងមក។ ក្នុងចំណោមសិស្សចំនួន ២,៣៥០ នាក់រៀនតាមសាលាដែលគ្រប់គ្រងដោយសមាគមខ្មែរ - វៀតណាម មានសិស្សប្រមាណ ៤០% កំពុងសិក្សានៅតាមសាលារដ្ឋនៅកម្ពុជា៕

បកប្រែដោយ Duy Hoan