leftcenterrightdel
ផ្លែគូលែនសម្រាប់​នាំចេញទៅកាន់ប្រទេសកម្ពុជា (រូប​ថត៖ taichinhdoanhnghiep.net.vn)

ក្នុងនោះ មានកន្លែងប្រមូលទិញ និងវេចខ្ចប់ផ្លែគូលែនជិត ១០ កន្លែងសម្រាប់នាំចេញទៅកាន់ទីផ្សារ​កម្ពុជា។ ជាមធ្យម មួយថ្ងៃៗស្រុកទាំងមូលនេះមានឡានកុងតឺន័រជាង ១០ គ្រឿងបានដឹកផ្លែគូលែនទៅ​លក់លើទីផ្សារនេះ ដោយទទួលបានទិន្នផលជិត ១៥០ តោន។

នេះគឺជាឆ្នាំដំបូងបង្អស់​ដែលផ្លែគូលែនត្រូវបាននាំចេញទៅប្រទេសកម្ពុជាជាមួយនឹង​ទិន្នផលដ៏ច្រើនចាប់ពីដើមរដូវតែម្តង។ ផ្លែគូលែននៃខេត្ត Bac Giang ត្រូវបានគាំពារម៉ាក់យីហោនៅប្រទេសជាច្រើនហើយ​ដូចជា ចិន ឡាវ កម្ពុជា កូរ៉េខាងត្បូង សិង្ហបូរី អូស្ត្រាលី ជប៉ុន ហើយក៏​ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើននៅ​លើពិភពលោកផងដែរ៕

បកប្រែដោយ Duy Hoan