leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រគល់ (រូបថត៖ suckhoedoisong.vn)

នៅក្នុងពិធីប្រគល់នេះ តំណាងក្រសួងការបរទេស និងក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Diligo Holdings ដែលតែងតែពួតដៃជាមួយរដ្ឋាភិបាល គាំទ្រម៉ាស់ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 លើកនេះ ក្រុមហ៊ុន Diligo Holdings បានជួយឧបត្ថម្ភម៉ាស់ N95 ចំនួន ៣០ ម៉ឺនសន្លឹក ដែលមានតម្លៃ ១,៣៥០ ពាន់លានដុង ជូនប្រទេសកម្ពុជាដែលកំពុងប្រឈមនឹងការលំបាក។ នេះគឺជាអំណោយដ៏មានតម្លៃ និងមានអត្ថន័យដ៏សំខាន់ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅកម្ពុជានាបច្ចុប្បន្ននេះ៕

បកប្រែដោយ Huyen Trang