នៅកិច្ចសន្ទនា ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការចូលរួមរបស់កម្លាំងយុវជនក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅប្រទេសនីមួយៗ។

leftcenterrightdel
លោក Nguyen Anh Tuan ជួបសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (រូបថត៖ tienphong.vn)

យោងតាមលោក Nguyen Anh Tuan ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ក្រៅពីការអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំង ភាគីទាំងពីរចាំបាច់ត្រូវជំរុញការឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19។ ក្នុងរយៈពេលកន្លងមក សម្ព័ន្ធយុវជន សមាគម និងយុវជនវៀតណាម បានមានវិធីសាស្រ្តជាច្រើនដើម្បីឆ្លើយតបទៅនឹងស្ថានភាពជំងឺរាតត្បាត។ លោក Nguyen Anh Tuan ក៏បានចាត់ទុកថា យុវជនចាំបាច់ត្រូវនាំមុខគេក្នុងការឆ្លើយតបទៅនឹងស្ថានភាពជំងឺរាតត្បាត។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនវៀតណាម ដែលបានរួមដំណើរ គាំទ្រធនធាន និងចែករំលែកបទពិសោធន៍ជាមួយសមាគម និងយុវជនកម្ពុជាក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនាតាមទូរស័ព្ទ  (រូបថត៖ tienphong.vn)

នៅកិច្ចសន្ទនា ភាគីទាំងពីរបានលើកឡើងថា ក្នុងបរិបទស្ថានភាពពិភពលោកវិវឌ្ឍដ៏ស្មុគស្មាញនោះ កម្លាំងអរិភាពមានសកម្មភាពជាច្រើនដើម្បីបំបែកទំនាក់ទំនងមិត្តភាពពិសេសរវាងប្រទេសទាំងពីរ។ ដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវបន្តផ្សព្វផ្សាយការឃោសនា និងការអប់រំស្តីពីប្រពៃណីទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង" រវាងវៀតណាមនិងកម្ពុជា ចំពោះជំនាន់យុវជនវ័យក្មែងនៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាថានៅឆ្នាំ ២០២១ ភាគីទាំងពីរនឹងបន្តរៀបចំកម្មវិធីជួបប្រជុំប្រាស្រ័យយុវជន និងនិស្សិត សម្រាប់និស្សិតអន្តរជាតិនៅក្នុងប្រទេសនីមួយៗ ឱ្យសមស្របទៅនឹងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19។

ភាគីទាំងពីរបានសន្យាថានឹងបន្តបង្ហាញនូវសាមគ្គីភាព ការភ្ជាប់ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការពហុភាគីរវាងយុវជននៅក្នុងតំបន់ និងនៅលើពិភពលោក ជាពិសេសក្នុងយន្តការសហប្រតិបត្តិការយុវជនអាស៊ាន៕

បកប្រែដោយ Huyen Trang