leftcenterrightdel
គណៈប្រតិភូ នៃសម្ព័ន្ធយុវជនខេត្ត An Giang ប្រគល់សំភារៈបរិក្ខារពេទ្យ និងស្បៀងអាហារជូនខេត្តតាកែវ (រូប​ថត៖ សម្ព័ន្ធយុវជនខេត្ត An Giang)

គណៈប្រតិភូ នៃសម្ព័ន្ធយុវជនខេត្ត An Giang បានប្រគល់មី ១០០ កេស; ទឹកអាកុលសម្លាប់មេរោគ ១០០ លីត្រ ម៉ាស់ ១៣,០០០ ម៉ាស់​ម៉ាស៊ីនលាងដៃស្វ័យប្រវត្តិ ៥ គ្រឿង និងសម្លៀកបំពាក់ពេទ្យសម្រាប់ការពារផ្ទាល់ខ្លួនចំនួន ២៣ ឈុត ដែលមានតម្លៃសរុប ៣០ លានដុង។ ខាងភាគីកម្ពុជា តំណាងស្រុកបូរីជលសារ នៃខេត្តតាកែវ បានទទួលអំណោយទាំងនេះពីយុវជនខេត្ត An Giang។

លោកស្រី Vo Thi Thuy Tien លេខារង នៃសម្ព័ន្ធយុវជនខេត្ត An Giang បានមានប្រសាសន៍ថា នេះគឺជាសកម្មភាពដែលបង្ហាញពីស្មារតីស្ម័គ្រចិត្តសម្រាប់សហគមន៍របស់យុវជនក្នុងខេត្ត។ ទន្ទឹមនឹងនោះរួមចំណែកបង្កើនតួនាទី និងកិត្យានុភាពរបស់យុវជន An Giang ក្នុងសកម្មភាពយុវជនអន្តរជាតិ។ លើសពីនេះទៅទៀតវាក៏ជាឱកាសមួយដើម្បីពង្រីករណសិរ្សសាមគ្គីប្រមូលផ្តុំយុវជននៃបណ្តាប្រទេសក្នុងតំបន់។ ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ១៩ ដោយបង្កើនការយល់ដឹងដល់យុវជនអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Duy Hoan