leftcenterrightdel
លោក Le Hoai Trung សមាជិកមជ្ឈិមបក្ស ប្រធានគណៈទាក់ទង​បរទេសមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងកិច្ចប្រជុំ លោក Le Hoai Trung បានជូនព័ត៌មានអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ និងខ្លឹមសារសំខាន់ៗនៃឯកសាររបស់មហាសន្និបាតក្នុងវិស័យសេដ្ឋកិច្ចសង្គម ការកសាងបក្ស និងកសាងប្រព័ន្ធនយោបាយ មាគ៌ានិងគោលនយោបាយការបរទេសរបស់វៀតណាម រួមទាំងគោលដៅ និងទិសដៅក្នុងរយៈពេលខាងមុខ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការដែលបក្សកុម្មុយនិស្តវៀតណាមបានជូនព័ត៌មានអំពីលទ្ធផល​នៃមហាសន្និបាតលើកទី ១៣ ដែលបង្ហាញពីការយកចិត្ដទុកដាក់សម្រាប់ទំនាក់ទំនង មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងកម្ពុជា - វៀតណាម។

លោកប្រាក់ សុខុន បានសំដែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗជាច្រើនថែមទៀតក្នុងការផ្លាស់ថ្មី ការកសាងនិងការពារមាតុភូមិ ហើយនិងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងកសាងប្រទេសវៀតណាមឲ្យរុងរឿងនៅពាក់កណ្តាលសតវត្សរ៍ទី ២១ ។ លោក ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះការជួយគាំទ្រដ៏មានតម្លៃពីវៀតណាមដែលផ្តល់ជូនប្រទេសកម្ពុជាកាលពីមុន ក៏ដូចជាក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងការផ្ទុះឡើង Covid-19 លើកទី ៣ យ៉ាងស្មុគស្មាញដូចពេលបច្ចុប្បន្ននេះ។

លោក Le Hoai Trung និងលោក ប្រាក់ សុខុន បានសម្តែងនូវការសប្បាយរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនងវៀតណាម - កម្ពុជា។ ភាគីទាំងពីរបានបញ្ជាក់ថានឹងបន្តជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរលើគ្រប់វិស័យ និងក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃ Covid-19 ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ក៏ភាគីទាំងពីរនឹងខិតខំអស់ពីសមត្ថភាពដើម្បីការពារ ថែរក្សា និងពូនជ្រុំទំនាក់ទំនងវៀតណាម និងកម្ពុជាឲ្យកាន់តែរីកចម្រើន និងស៊ីជម្រៅថែមទៀត​៕

បកប្រែដោយ Thanh Cong