នៅចំណុចបង្គោលព្រំដែនជាតិលេខ ២១១ (ច្រកទ្វារព្រំដែនអន្តរជាតិ Binh Diep - ព្រៃវល្លិ៍) ទីរួមខេត្ត Kien Tuong និងនៅស្ពានមិត្តភាព ២ (ច្រកទ្វារតំបន់ព្រំដែន Tan Hung - ស្វាយអាង៉ោង) ស្រុក Tan Hung ខេត្ត Long An ប្រទេសវៀតណាម គណៈកម្មាធិការរណសិរ្សមាតុភូមិនៃខេត្តបានប្រគល់ទឹកថ្នាំលាងដៃកំចាត់មេរោគចំនួន ៣០០ ដប, ខោអាវពេទ្យចំនួន ៤៥០ ឈុត, ម៉ាស់ពេទ្យចំនួន ៩០០ ប្រអប់។

leftcenterrightdel
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត Long An និងមន្ទីរ ស្ថាប័ន និងអង្គភាពនានាបានប្រគល់អំណោយដល់អាជ្ញាធរខេត្តស្វាយរៀង និងព្រៃវែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ កូវីដ១៩ (រូប​ថត៖ nhandan.com.vn)

សម្ព័ន្ធយុវជនខេត្ត និងសមាគមសហភាពយុវជនខេត្ត Long An ជួយគាំទ្រសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងខេត្តព្រៃវែង នូវ​ម៉ាស់ពេទ្យចំនួន ៣០,០០០ ម៉ាស់ ទឹកអាល់កុលសំលាប់មេរោគចំនួន ២៥០០ លីត្រ និងធុងបាញ់ថ្នាំសំលាប់មេរោគចំនួន ៤ គ្រឿង។ គណៈកម្មាធិការប្រជាជនខេត្តឡុងអានបានផ្តល់អំណោយចំនួន ៤០០ រួមមាន៖ អង្ករ មីកញ្ចប់ជូនប្រជាជនខ្មែរដើមកំណើតវៀតណាមនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង។

ការផ្តល់សំភារៈបរិក្ខារពេទ្យជូនអាជ្ញាធរខេត្តស្វាយរៀង និងខេត្តព្រៃវែងដើម្បីការពារ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 និងការផ្តល់អំណោយដល់ប្រជាជនខ្មែរដើមកំណើតវៀតណាម មិនត្រឹមតែជាការឧបត្ថម្ភជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដើម្បីជួយប្រទេសកម្ពុជាឱ្យជម្នះគ្រាដ៏លំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ១៩ ទៀតផង៕

បកប្រែដោយ Duy Hoan