យោងតាមអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា រហូតមកទល់បច្ចុប្បន្ននេះ មិនទាន់មានរបាយការណ៍ណាមួយអំពីករណីអាណិកជនវៀតណាមប្រចាំតំបន់កុងស៊ុលនេះ ត្រូវឆ្លងវីរុស SARS-CoV-2 នៅឡើយ។

leftcenterrightdel
សកម្មភាពផ្ដល់ជំនួយជូនអាណិកជនវៀតណាមនៅខេត្តព្រះសីហនុ ដែលត្រូវរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 (រូបថត៖ vnanet.vn)

ចាប់តាំងពីថ្ងៃទី២៣ ខែមេសា ដើម្បីបង្ការទប់ស្កាត់ហានិភ័យឆ្លងជំងឺរាតត្បាត Covid-19 ក្នុងសហគមន៍ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសបិទខ្ទប់ទីក្រុងព្រះសីហនុទាំងស្រុង ក៏ដូចជាបង្កើត “តំបន់ក្រហម” នៅទីកន្លែងមួយចំនួនចាប់តាំងពីវេលាម៉ោង០ ថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដោយសារស្ថានភាពជំងឺរាតត្បាតរីករាលដាលយ៉ាងធ្ងន់ធ្ងរ។

អាជ្ញាធរ និងកាកបាទក្រហមសាខាខេត្តព្រះសីហនុ បានរៀបចំការចែកចាយម្ហូបអាហារដោយឥតគិតថ្លៃ ជូនចំពោះប្រជាជនទាំងអស់នៅក្នុងតំបន់បិទខ្ទប់ ដោយមិនរើសអើងជនជាតិកម្ពុជាឬជនបរទេសឡើយ៕

បកប្រែដោយ Huyen Trang