leftcenterrightdel
លោក Nguyen Huy Tang អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមបក្ស ប្រគល់ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ នូវទឹកប្រាក់ចំនួន ៣០ ម៉ឺនដុល្លាអាមេរិក (រូបថត៖ vnanet.vn)

ថ្លែងនៅពិធីនេះ លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា  បក្ស រដ្ឋ និងប្រជាចនវៀតណាមតែងតែយកចិត្តទុកដាក់ និងតាមដានយ៉ាងដិតដល់ការវិវឌ្ឍនៃជម្ងឺរាតត្បាត Covid-19 ហើយចែករំលែករាល់ការលំបាកបណ្ដាលមកពីជម្ងឺរាតត្បាត ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងគ្រប់គ្រងហើយទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរាតត្បាត Covid-19  ដោយជោគជ័យក្នុងរយៈពេលឆាប់បំផុត។

លោកឯកអគ្គរាជទូត ចាយ ណាវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលតែងតែយកចិត្តទុកដាក់ចំពោះការរីករាលដាលនៃជម្ងឺ Covid-19 នៅកម្ពុជា និងសម្រាប់ការគាំទ្រថវិកាខាងលើដើម្បីជួយប្រទេសកម្ពុជាទប់ទល់នឹងការរីករាលដាលនៃជម្ងឺរាតត្បាត Covid-19។លោកបានសង្កត់ធ្ងន់ថា ការគាំទ្ររបស់វៀតណាមលើកនេះ មានសារៈសំខាន់ក្នុងការជួយប្រទេសកម្ពុជាមានធនធានបន្ថែមទៀត ដើម្បីគ្រប់គ្រងការរីករាលដាលនៃជម្ងឺរាតត្បាតក្នុងសហគមន៍បច្ចុប្បន្ន៕

បកប្រែដោយ Huyen Trang