leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី  Nguyen Hung Thang ថ្លែងក្នុងពិធី

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang អនុប្រធាននិងជានាយសេនាធិការនៃអគ្គនាយកដ្ឋានភ័ស្តុភារ សង្ឃឹមថា ជំនួយទាំងនេះនឹងរួមចំណែកជួយកម្ពុជាក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងបន្តរឹតបន្ដឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។  លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang បានសំដែង​នូវការជឿជាក់ថា កម្ពុជានឹងជំនះរាល់ការលំបាកនិងទប់ស្កាត់ការរាលដាលជំងឺរាតត្បាត ធានាសុវត្ថិភាពដល់សុខភាពរបស់ប្រជាជន និងអភិវឌ្ឍប្រទេស។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hung Thang  បានប្រគល់និមិត្ដសញ្ញាជាឧបករណ៍វេជ្ជសាស្ដ្រជូនលោកវរសេនីយ៍ឯក រ៉េម កាន់។
leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ 

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រទាន់ពេលវេលាពីក្រសួងការពារប្រទេសវៀតណាមចំពោះក្រសួងការពារជាតិកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ លោកវរសេនីយ៍ឯក រ៉េម កាន់ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា - វៀតណាមកាន់តែមានការអភិវឌ្ឍ ហើយបន្តជាសសរស្តម្ភដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពិធីប្រគល់និងទទួល​ឧបករណ៍វេជ្ជសាស្ដ្រលើកនេះជាសក្ខីភាពនៃចំណងមិត្តភាពដ៏ល្អប្រសើររវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរដែលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា - វៀតណាម៕

បកប្រែដោយ Thanh Cong