មហោស្រពនេះមានផ្ទះសំពត់តង់ និងស្តង់តូចៗដែលតំណាងឱ្យបណ្តាជនជាតិ ចាម វៀតណាម  ចិន ខ្មែរណាមបូ ឡាវ និងកម្ពុជា។ ផ្ទះសំពត់តង់នីមួយៗត្រូវបានតុបតែងតាមលក្ខណៈពិសេសរបស់ជនជាតិរៀងៗខ្លួន។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងកម្មវិធី (រូបថត៖ mku.edu.vn)

តាមរយៈសកម្មភាពនេះ សាលាមានបំណងចង់ហុចឱកាសសម្រាប់និស្សិតជនជាតិភាគតិចទាំងអស់ក្នុងការផ្លាស់ប្តូរវប្បធម៌ និងរឹតបន្តឹងសាមគ្គីភាពក៏ដូចជាជួយគ្នាទៅវិញទៅមកបន្ថែមទៀតក្នុងដំណើរការសិក្សា និងការរស់នៅក្នុងទីក្រុងហូជីមិញ។

ប្អូន Adam ជានិស្សិតជនជាតិចាម មកពីខេត្ត An Giang បានចែករំលែកថា៖ “ខ្ញុំសប្បាយរីករាយណាស់ តាំងពីមុនមក ខ្ញុំមិនដែលបានជួបប្រាស្រ័យជាមួយក្រុមជនជាតិភាគតិចបែបនេះទេ ជាពិសេសមានទាំងមិត្តមកពីប្រទេសឡាវ និងកម្ពុជាទៀតផង។ តាមរយៈសកម្មភាពនេះ ជួយឲ្យខ្ញុំយល់កាន់តែច្បាស់អំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចដទៃទៀត។ នៅក្នុងពិធីបុណ្យនេះ ក្រុមជនជាតិចាម ក៏ចង់នាំយកអត្តសញ្ញាណរបស់ជនជាតិខ្លួន មកបង្ហាញដល់អ្នករាល់គ្នា ដូចជាខ្លោងទ្វារផ្ទះសំពត់តង់ ធ្វើតាមបែបចេត្តីបុរាណរបស់ជនជាតិចាម។ លើសពីនេះ នៅមានម្ហូបប្រចាំជនជាតិចាម ជាពិសេសស្រាទំពាំងបាយជូរទៀតផង”៕

បកប្រែដោយ Thanh Cong