leftcenterrightdel
កម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារអន្តរជាតិ Bo Y នៃកងទ័ពការពារព្រំដែនខេត្ត Kon Tum ផ្តល់អំណោយជូនកងកំលាំងការពារព្រំដែននៃប្រទេសឡាវ (រូបថត៖ bienphong.com.vn)

* ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១២ និង ១៣ ខែមេសា នៅច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ គឺ Moc Bai, Xa Mat និង Tan Nam (Tay Ninh) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានចាត់បញ្ចូនក្រុមការងារចំនួន ២ ទៅផ្តល់អំណោយ និង​ជូនពរឆ្នាំថ្មីកងកម្លាំងប្រដាប់អាវុធនៃខេត្តចំនួន ៣ គឺ ខេត្តស្វាយរៀង ត្បូងឃ្មុំ និងព្រៃវែង។ មេបញ្ជាការនៃកងទ័ពការពារព្រំដែនខេត្តបានផ្តាំផ្ញើការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់មន្ត្រី និងយុទ្ធជននៃកងកំលាំងអាវុធហត្ថនៃខេត្តទាំងបី ព្រមទាំងបង្កាញបំណងចង់ពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ប្រជាជាតិ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

* ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមេសា ប៉ុស្តិ៍ការពារព្រំដែននានានៃកងទ័ពការពារព្រំដែនខេត្ត Kon Tum នៅតាមខ្សែព្រំដែនវៀតណាម - ឡាវ; វៀតណាម - កម្ពុជា បានចាត់បញ្ជូនក្រុមការងារជាច្រើនទៅផ្តល់អំណោយ ជូនពរឆ្នាំថ្មី និងផ្លាស់ប្តូរព័ត៌មានលើការគ្រប់គ្រង និងការពារបូរណភាពទឹកដីរបស់ភាគីនីមួយៗនាពេលកន្ល​ងមក។ ប៉ុស្តិ៍ការពារព្រំដែននានានៃខេត្ត Kon Tum បានឯកភាពជាមួយកងកំលាំងការពារព្រំដែនឡាវ និងកម្ពុជាក្នុងការរក្សាការយាមល្បាតទ្វេភាគីដើម្បីការពារសុវត្ថិភាពព្រំដែន ការពារបង្គោលព្រំដែន និងត្រួតពិនិត្យយ៉ាងតឹងរឹងនូវសកម្មភាពចេញចូលព្រំដែន ...

* នាថ្ងៃទី ១៤ ខែមេសា ប៉ុស្តិ៍ការពារព្រំដែន Lang Ho កងទ័ពការពារព្រំដែនខេត្ត Quang Binh សហការជាមួយប៉ុស្តិ៍ការពារព្រំដែន Huong Lap នៃកងទ័ពការពារព្រំដែនខេត្ត Quang Tri បានអញ្ជើញទៅផ្តល់អំណោយ និងជូនពរឆ្នាំថ្មីកងកម្លាំងការពារព្រំដែន និងប្រជាជននៅខេត្ត Savankhet នៃប្រទេសឡាវ។

* នៅថ្ងៃទី ១៤ ខែមេសា នៅច្រកទ្វារព្រំដែន Bu Prăng  (ខេត្ត Dak Nong) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak បានជូនពរឆ្នាំថ្មី និងប្រគល់អំណោយជូនកងកំលាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី រួមមានកងកំលាំងទាំងបីគឺ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង និងស្នងការដ្ឋាននគបាល៕

បកប្រែដោយ Duy Hoan