leftcenterrightdel
និស្សិតវៀតណាមចូលរួមការប្រឡងធ្វើម្ហូបអាហារ (រូបថត៖  baotintuc.vn)

ថ្លែងនៅក្នុងកម្មវិធីនេះ អនុប្រធានសហព័ន្ធយុវជនវៀតណាមខេត្ត Kien Giang លោក Phan Dinh Nhan បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពសំដៅផ្សព្វផ្សាយយ៉ាងស៊ីជម្រៅដល់សមាជិក សមាជិកាយុវជនទាំងអស់ អំពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងយុវជនវៀតណាម ជាមួយយុវជនឡាវនិងកម្ពុជា ដើម្បីជួយឲ្យយុវជននៃប្រទេសទាំងបី មានការយល់ដឹងគ្នាទៅវិញទៅមក ផ្សាភ្ជាប់ និងរួមជាមួយគ្នាអភិវឌ្ឍកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនេះ សម្ព័ន្ធយុវជនវៀតណាមខេត្ត Kien Giang និងសម្ព័ន្ធអង្គការមិត្តភាពខេត្ត បានផ្តល់អំណោយចំនួន ៦៩ កញ្ចប់ និងអាហារូបករណ៍ ១២ កន្លែង ដល់និស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅសកលវិទ្យាល័យ Kien Giang៕

បកប្រែដោយ Thanh Cong