leftcenterrightdel
លេងល្បែងប្រជាប្រិយមានអត្តសញ្ញាណវប្បធម៌របស់ប្រទេសទាំងបីវៀតណាម ឡាវ និងកម្ពុជា។ (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៤ ខែមេសា នៅស្រុក Chau Thanh សមាគមសហភាពយុវជនវៀតណាមខេត្ត Kien Giang សម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាព និងគណៈនាយកនៃសាកលវិទ្យាល័យ Kien Giang បានរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងនិស្សិតវៀតណាម - ឡាវ - កម្ពុជា ដែលកំពុងសិក្សានៅសកលវិទ្យាល័យ Kien Giang ។

កម្មវិធីនេះធ្វើឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានលេងល្បែងប្រជាប្រិយ ជះទឹក ធ្វើម្ហូ្ដបអាហារ   ផ្លាស់ប្ដូរ វប្បធម៌ សិល្បៈ និងការបោះជំរុំ រវាងយុវជននៃប្រទេសទាំងបី។

ថ្លែងនៅក្នុងកម្មវិធីនេះ អនុលេខានៃសម្ព័ន្ធយុវជនខេត្ត អនុប្រធានសមាគមសហភាពយុវជនវៀតណាមខេត្ត Kien Giang លោក Pham Binh Nhan បានសង្កត់ធ្ងន់ថា នេះគឺជាសកម្មភាពមួយសំដៅផ្សព្វផ្សាយដល់សមាជិកសម័ន្ធយុវជន និងយុវជនអំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាព រវាងយុវជនវៀតណាម យុវជនប្រទេសឡាវ និងកម្ពុជា ដោយហេតុនេះអាចជួយយុវជនមកពីប្រទេសទាំងបីមានការយល់ដឹង ជិតស្និទ្ធនឹងគ្នា ហើយរួមគ្នាអភិវឌ្ឍ និងការពារបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លួនៗ៕

បកប្រែដោយ Duy Hoan