leftcenterrightdel
សាកលវិទ្យាល័យ Cuu Long (ខេត្ត Vinh Long) បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ (រូប​ថត៖ vnanet.vn)

ថ្លែងនៅក្នុងពិធីនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cuu Long បានមានប្រសាសន៍ថា ឆ្នាំនេះដោយសារស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ និស្សិតអន្តរជាតិមកពីប្រទេសឡាវ និងកម្ពុជាដែលសិក្សានៅសាលាមិនអាចទៅផ្ទះដើម្បីអំណរឆ្នាំថ្មីជាមួយក្រុមគ្រួសាររបស់ពួកគេបានទេ។ ដូច្នេះសាលាបានរៀបចំឱ្យនិស្សិតអន្តរជាតិចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីជាតិរបស់ខ្លួន។ សាលាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតបរទេសឲ្យមានកន្លែងរៀបចំសកម្មភាពវប្បធម៌ ធ្វើបុណ្យតាមទំនៀមទម្លាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដូចជា៖ ពិធីចងខ្សែ​​អំបោះនៅជុំវិញកដៃ ជះទឹក និងល្បែងប្រជាប្រិយផ្សេងៗ។

leftcenterrightdel
ការសម្តែង​មួយ​ក្នុង​ពិធី (រូប​ថត៖ vnanet.vn)

តាមរយៈសកម្មភាពទាំងនេះ សាលាបង្ហាញពីការយកចិត្តទុកដាក់សំរាប់និស្សិតអន្តរជាតិដែលមិនអាចវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ជួយពួកគេទទួលអំណរឆ្នាំថ្មីក្នុងបរិយាកាសកក់ក្តៅសប្បាយរីករាយ។ សកម្មភាពនេះក៏ជាឱកាសដើម្បីតភ្ជាប់និស្សិតឡាវ និស្សិតកម្ពុជាជាមួយគ្រូ និងមិត្តភក្តិនៅវៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀតណាម និងនិស្សិតអន្តរជាតិមានឱកាសជួបប្រាស្រ័យផ្លាស់ប្តូរ និងណែនាំអំពីសម្រស់វប្បធម៌នៃប្រទេសជាតិ៕

បកប្រែដោយ Duy Hoan