មេបញ្ជាការនៃប៉ុស្ដិ៍ការពារព្រំដែនទាំងឡាយបានជូនពរបុណ្យចូលឆ្នាំថ្មីចំពោះនាយទាហាន និងទាហានប៉ុស្ដិ៍ការពារព្រំដែនគោកចំនួនពីរ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកងអនុសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិកាសឹករងខេត្តមណ្ឌលគិរី ហើយជូនពរទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ មេបញ្ជាការនៃប៉ុស្ដិ៍ការពារព្រំដែនទាំងឡាយរំពឹងថា ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង ការពារព្រំដែន និងការទប់ទល់នឹងជំងឺ Covid-19។

leftcenterrightdel
ប៉ុស្ដិ៍ការពារព្រំដែន Bo Heng ជូនអំណោយដល់កម្លាំងការពារព្រំដែនកម្ពុជា

តំណាងនៃកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណដល់កម្លាំងការពារព្រំដែនខេត្ត Dak Lak និយាយរួម និងកម្មាភិបាល យុទ្ធជននៃប៉ុស្ដិ៍ការពារព្រំដែន Bo Heng និងប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារ Dak Rue និយាយដោយឡែក ដោយបានផ្លាស់ប្ដូរព័ត៌មានដែលពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ជាពិសេស ការផ្ដល់សម្ភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅពេលកន្លងមក។ តំណាងនៃកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរីបញ្ជាក់ថា នៅពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការក្នុងការគ្រប់គ្រង ការពារព្រំដែន ជាពិសេស ក្នុងការការប្រយុទ្ធប្រឆាំងនឹងការឆ្លងព្រំដែនដោយខុសច្បាប់។

ក្នុងឱកាសនេះ ប៉ុស្ដិ៍ការពារព្រំដែនវៀតណាមទាំងឡាយ បានជូនសម្ភារៈបរិក្ខារពេទ្យសម្រាប់ការទប់ទល់នឹងជំងឺ Covid-19 ដល់កម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី៕

បកប្រែដោយ Thanh Cong