leftcenterrightdel
ក្រុមនិស្សិតធ្វើពិធីជះទឹកដើម្បីបួងសួងសុំសំណាងល្អដល់ប្រតិភូ

បច្ចុប្បន្ន ទីក្រុងហូជីមិញមាននិស្សិតឡាវនិងកម្ពុជាជាង ៩០០ នាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ និងវិទ្យាស្ថាននានាក្នុងតំបន់។ តាមរយៈសកម្មភាពជាច្រើន និស្សិតឡាវនិងកម្ពុជាគឺជាកត្តាវិជ្ជមានដែលរួមចំណែកដល់ការរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងភាពស្និទ្ធស្នាលរបស់ប្រជាជននៃប្រទេសទាំងបី និងរវាងយុវជននៃទីក្រុងហូជីមិញជាមួយយុវជនឡាវនិងកម្ពុជា ដើម្បីឆ្ពោះទៅរកគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

leftcenterrightdel
ការសម្តែងសិល្បៈដ៏ពិសេសនៅក្នុងកម្មវិធី

ថ្លែងនៅក្នុងកម្មវិធីនេះ លោក Nguyen Ho Hai អនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ "ថ្នាក់ដឹកនាំទីក្រុងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សា និងរស់នៅនៅក្នុងតំបន់។  ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីប៊ុនភីម៉ៃនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការបក្សទីក្រុងហូជីមិញសូមជូនពរនិស្សិតឡាវនិងកម្ពុជា សូមទទួលបាននូវសំណាងល្អ សុភមង្គល និងជួបប្រទះនឹងពុទ្ធពរទាំង៤ ប្រការ  អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ"៕

បកប្រែដោយ Huyen Trang