ក្រោមការដឹកនាំរបស់ក្រសួងការបរទេស ស្ថាប័នតំណាងវៀតណាមនៅកម្ពុជាបានទាក់ទងទៅអាជ្ញាធរដែនដី ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន  និងសមណូមពរឱ្យមានការយកចិត្តទុកដាក់ក្នុងការព្យាបាល ធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។

leftcenterrightdel
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ vnanet.vn)

បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា បន្ទាប់ពីមានការបញ្ជាក់ថាខ្លួនរងការឆ្លងជម្ងឺ Covid-19 អ្នកជំងឺទាំងនេះត្រូវបានបញ្ជូន និងព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលនៃក្រសួងសុខាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ មកទល់បច្ចុប្បន្ននេះ អ្នកជំងឺទាំងនេះ មានស្ថានភាពសុខភាពធម្មតា។

លោកស្រី Le Thi Thu Hang បានអះអាងថា “ចំពោះការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នាពេលថ្មីៗនេះ ស្ថាប័នតំណាងវៀតណាមនៅកម្ពុជា បានទាក់ទងជាមួយតំណាងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា សមាគមខ្មែរ - វៀតណាមនៅកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពនូវការវិវឌ្ឍ ព័ត៌មានថ្មីៗទាក់ទងនឹងការរាលដាល ព្រមទាំងអំពាវនាវឲ្យបុគ្គល និងអង្គភាពអាជីវកម្មដែលកំពុងរស់នៅ និងធ្វើការនៅទីនេះ អនុវត្តយ៉ាងតឹងរឹងនូវវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 របស់ប្រទេសសាមី”៕

បកប្រែដោយ Huyen Trang