អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Nguyen Duc Chin បានឲ្យដឹងថា ខេត្តបានបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការអនុវត្តភារកិច្ចរវាងទីភ្នាក់ងារ និងអង្គភាពដែលផ្សាភ្ជាប់នឹងការផ្សព្វផ្សាយនូវខ្លឹមសារអនុស្សារណៈ និងឯកសារច្បាប់ទាក់ទងទៅនឹងបុគ្គល គ្រួសារ អង្គភាពអាជីវកម្ម អង្គការ និងសហគ្រាស។

leftcenterrightdel
ច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien ទីក្រុង Ha Tien ខេត្ត Kien Giang (រូបថត៖ vnanet.vn)

ខេត្ត Kien Giang ក៏បានបង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រំដែនរវាងខេត្ត Kien Giang និងខេត្តជាប់ព្រំដែនរបស់ប្រទេសកម្ពុជា ព្រមទាំងបង្កលក្ខណៈ ជួយពាណិជ្ជករក្នុងការណែនាំ ជំរុញ និងចែកចាយទំនិញ និងតភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករកម្ពុជា។ ទន្ទឹមនឹងនោះ ខេត្តក៏បានអំពាវនាវ និងទាក់ទាញប្រភពដើមទុនវិនិយោគសម្រាប់ការសាងសង់ និងបង្ហើយហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន ពីអង្គការ និងបុគ្គល យោងតាមបទប្បញ្ញត្តិច្បាប់។

ខេត្តក៏បានអនុវត្តតាមកម្មវិធីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត Kien Giang និងតំបន់ទាំងឡាយរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងរៀបចំការគ្រប់គ្រង ការការពារព្រំដែនជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិលើការការពារព្រំដែន កិច្ចការបរទេសការពារព្រំដែន និងច្រកទ្វារព្រំដែន៕

បកប្រែដោយ Huyen Trang