ក្នុងឱកាសនេះ ប្រធានសមាគមខ្មែរ - វៀតណាម លោក Sim Chy បានជូនពរឆ្នាំថ្មី ២០២១ ដល់សហគមន៍អាណិកជនវៀតណាមទាំងមូលនៅកម្ពុជា។

leftcenterrightdel
ប្រធានសមាគមខ្មែរ - វៀតណាម លោក Sim Chy ថ្លែងក្នុងពិធី (រូបថត៖ nhandan.com.vn)

យោងតាមលោក Sim Chy បានឲ្យដឹងថា ឆ្នាំ ២០២០ ពិភពលោកបានជួបការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាពិសេស រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19។ ក្នុងបរិបទនោះ សមាគមខ្មែរ - វៀតណាមតែងតែខិតខំប្រឹងប្រែងរួមជាមួយអាណិកជនវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ហេតុដូច្នេះ មកទល់បច្ចុប្បន្ននេះ មិនមានករណីណាមួយឆ្លង Covid-19 នៅក្នុងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា។

លើសពីនេះ សមាគមក៏បានកៀងគរថវិកាជាច្រើនរៀបចំពិធីផ្តល់អំណោយជូនប្រជាជនដែលជួបការលំបាក ដោយសារជំងឺរាតត្បាត និងគ្រោះធម្មជាតិ។ សកម្មភាពទាំងនេះបានរួមចំណែកលើកស្ទួយប្រពៃណីនៃសេចក្តីស្រឡាញ់  និងការជួយគ្នាទៅវិញទៅមកនៅក្នុងសហគមន៍អាណិកជនវៀតណាម។

ថ្លែងនៅក្នុងពិធីនេះ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក Lai Xuan Chien បានថ្លែងអំណរគុណចំពោះអង្គភាពអាជីវកម្មវៀតណាមដែលវិនិយោគនៅក្នុងតំបន់ ហើយនិងតែងតែចែករំលែកនិងចូលរួមវិភាគទានទាន់ពេលវេលាក្នុងការជួយឧបត្ថម្ភអាណិកជន​វៀត​ណាមនៅកម្ពុជាក្នុងរយៈពេលកន្លងមក៕

បកប្រែដោយ Huyen Trang