leftcenterrightdel
ស្នងការនគរបាលខេត្ដព្រៃវែងបានជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្ដ Dong Thap ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយ ដោយឃើញថាកិច្ចសហប្រតិបត្ដិការរវាងកងកម្លាំងប្រដាប់អាវុធ និងកងទ័ពការពារព្រំដែនខេត្ដ Dong Thap សម្រេចបានលទ្ធផលជាច្រើន ជាពិសេសការគ្រប់គ្រង ការការពារព្រំដែន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន ការទប់ស្កាត់ការឆ្លងដែនខុសច្បាប់  ការទប់ស្កាត់ការរីករាលដាលនៃ Covid-19 រួមចំណែកក្នុងការការពារអធិបតេយ្យភាព សន្តិសុខនៅតាមព្រំដែនជាតិ រក្សាស្ថិរភាពសន្ដិសុខ នយោបាយនិងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរ។

leftcenterrightdel
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងជូនអំណោយដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ Dong Thap

លោកវរសេនីយ៍ឯក Le Van Luan សង្ឃឹមថា នាពេលខាងមុខនេះ ចំណងមិត្ដភាពជាប្រពៃណី សាមគ្គីភាពរវាងខេត្ត Dong Thap និងខេត្ដព្រៃវែងនិយាយដោយឡែក និងកងកម្លាំងប្រដាប់អាវុធនៃខេត្ដទាំងពីរនិយាយរួមត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ រួមចំណែកក្នុងការក្សាស្ថិរភាពសន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន រួមគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាពនិងកិច្ចសហប្រតិបត្ដិការនិងការអភិវឌ្ឍ៕

បកប្រែដោយ Pham Diep