ក្នុងជំនួបតាមទូរស័ព្ទ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរយ៉ាងកក់ក្តៅចំពោះបក្សកុម្មុយនីស្តវៀតណាមដែលបានរៀបចំមហាសន្និបាតបក្ស លើកទី XIII ប្រកបដោយជោគជ័យ និងបានសង្កត់ធ្ងន់ថានេះគឺជាព្រឹត្តិការណ៍នយោបាយដែលមានសារៈសំខាន់យ៉ាងខ្លាំងរបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន អបអរសាទរលោក Nguyen Phu Trong ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលាខានៃគណៈកម្មាធិការមជ្ឈិមបក្ស។ សម្តេចតេជោ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម។ សម្តេចតេជោសម្តែងនូវក្ដីសប្បាយរីករាយចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់ជ្រុងជ្រោយមានអត្ថន័យជាប្រវត្តិសាស្ត្រដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ សម្តេចជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong  ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងធំធេង​ថែមទៀតក្នុងការផ្លាស់ថ្មី ការកសាងនិងការពារមាតុភូមិ អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាយបក្សលើកទី XIII ។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើជូននូវអំណរសាទរចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និងបក្សកុម្មុយនិស្តវៀតណាម ក្នុងឱកាសខួបលើកទី៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមផងដែរ។

leftcenterrightdel
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួប​សន្ទនា​តាម​ទូរស័ព្ទជា​មួយ​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (រូប​ថត៖ vnanet.vn)

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទូរស័ព្ទមកអបអរសាទរក្នុងឱកាសខួបលើកទី៩១ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងការរៀបចំមហាសន្និបាតបក្សលើកទី១៣ ដែលបានបញ្ចប់ដោយជោគជ័យ ព្រមទាំងការបោះឆ្នោតជ្រើសតាំងលោកសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១៣ ។  អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ក៏បានថ្លែងនូវអំណរគុណជូនចំពោះគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់សមភាគីវៀតណាម ដែលនេះជាការឆ្លុះបញ្ចាំងនូវចំណងមិត្តភាពដ៏ស្និទ្ធស្នាលជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ព្រមទាំងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងយូរអង្វែងរវាងកម្ពុជា និងវៀតណាម

អគ្គលេខាធិការ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក៏បានកោតសរសើរកម្ពុជាចំពោះសមិទ្ធផលដ៏ធំធេងដែលសម្រេចបាននៅក្រោមរជ្ជកាលរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងនៅក្រោមការដឹកនាំប្រកបដោយទស្សនវិស័យ និងភាពរឹងមាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ អគ្គលេខាធិការ ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក៏បានប្រសិទ្ធពរជូនប្រជាជនកម្ពុជាឲ្យជម្នះបាននូវរាល់បញ្ហាប្រឈម បន្តសម្រេចបាននូវការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងភាពសម្បូររុងរឿងយូរអង្វែង ដែលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ និងសម្តែងការសម្បាយរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅលើគ្រប់វិស័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ភាគីទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងទាំងឡាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ ព្រមទាំងបន្តពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដែលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តី  ក៏បានអញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong មកបំពេញទស្សនកិច្ចជា​ផ្លូវការនៅប្រទេសកម្ពុជា នៅពេលវេលាសមស្របផងដែរ៕

បកប្រែដោយ Duy Hoan