leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែន

ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ត្រី Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែន បញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះជាតម្រុយថ្មីនៃការអភិវឌ្ឍប្រកបដោយភាព​ជាក់ស្ដែង និងមាន​ប្រសិទ្ធភាពថែមទៀតនូវទំនាក់ទំនង កិច្ច​សហប្រតិបត្តិការរវាងកម្លាំងការពារគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ ដែលបង្ហាញទំនុកទុកចិត្តនយោបាយ និងការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍ។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែននឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេច​ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកតាម​ផែន​ការ​របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែល​ជា​មូល​ដ្ឋាន​​សម្រាប់​ឆ្ពោះទៅការចុះហត្ថលេខាលើពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនថ្នាក់ក្រសួងការពារជាតិរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh