leftcenterrightdel
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ  លោក Vu Ngoc Ly ថ្លែងនៅក្នុងពិធីផ្ដល់អំណោយ (រូបថត៖ nhandan.com.vn)

យោងតាមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ  លោក Vu Ngoc Ly បានឲ្យដឹងថា ចំណែកអំណោយនីមួយៗមានតម្លៃ ២៥ ដុល្លារអាមេរិក នឹងចូលរួមចំណែកជួយអាណិកជនវៀតណាមនៅភូមីភាគទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២១ ក្នុងបរិយាកាសសម្បូរសប្បាយរីករាយ មានជីវភាពរស់ដោយ​ស្ថិរភាព​នៅ​ប្រទេសសាមី។

leftcenterrightdel
ផ្តល់អំណោយជូនអាណិកជនវៀតណាមនៅកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតឆ្នាំ ២០២១ (រូបថត៖ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ)

គួរបញ្ជាក់ថា ក្នុងពិធីបូកសរុបការងារសហគមន៍នៅឆ្នាំ ២០២០ កំណត់ទិសដៅសម្រាប់ឆ្នាំ ២០២១ ដែលបានធ្វើឡើងនៅថ្ងៃទី ២៩ ខែមករា ស្ថានអគ្គកុងស៊ុលបានប្រគល់អំណោយចំនួន ៤០០ ចំណែក ជូនគណៈប្រតិបត្តិការនៃសមាគមខ្មែរ - វៀតណាមនៅតាមបណ្តាខេត្តក្នុងភូមិភាគ ដើម្បីផ្តល់ជូនអណិកជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕

បកប្រែដោយ Huyen Trang