leftcenterrightdel
កងកម្លាំងប្រដាប់អាវុធកម្ពុជា ប្រគល់អំណោយជូនកម្មាភិបាល និងយុទ្ធជននៅប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារ Loc Thinh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងឡាយបានជូនដំណឹងគ្នាទៅវិញទៅមកអំពីលទ្ធផលនៃការគ្រប់គ្រង និងការការពារព្រំដែន  ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងការឆ្លងដែនខុសច្បាប់ ក៏ដូចជាការការពារនិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ផងដែរ។

ភាគីទាំងទាំងឡាយបានពិភាក្សានិងឯកភាពគ្នាលើខ្លឹមសារមួយចំនួន និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងនិងការការពារព្រំដែន ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នាពេលខាងមុខ។  ភាគីទាំងឡាយនឹងបន្តសហការគ្នាក្នុងការយាមល្បាតនិងត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែន និងផ្លូវលំ។ ភាគីទាំងឡាយនឹងជំរុញការឃោសនាផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដល់ប្រជាជននៅតាមតំបន់ព្រំដែន ព្រមទាំងពិភាក្សាជាប្រចាំ និងជូនដំណឹងគ្នាទៅវីញទៅមកអំពីស្ថានភាពដែលទាក់ទងនឹងតំបន់ព្រំដែន និងស្ថានភាពជំងឺរាតត្បាត Covid -19 ផងដែរ៕

បកប្រែដោយ Pham Diep