ថ្លែង​ក្នុង​ឱកាសនេះ លោកវរសេនីយ៍ឯក Bui Minh Soai  មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានឲ្យ​ដឹង​ថា៖ ទោះបីចំនួនថវិកាជាជំនួយវាមិនច្រើនប៉ុន្មានក៏ដោយ ក៏ក្នុងស្មារតីនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការ​ជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈរវាងប្រទេសទាំងពីរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc មានបំណងចូលរួមចំណែកក្នុងការកាត់បន្ថយការលំបាកដែល​បង្ករឡើង​ដោយ​ការ​រីក​រាល​ដាល​នៃ​កូវ​វីដ​១៩​សម្រា​ប់​កងកម្លាំងប្រដាប់អាវុធកម្ពុជា។ លោកវរសេនីយ៍ឯក Bui Minh Soai  រំពឹងថា នាពេលខាងមុខ ភាគីទាំងពីរនឹង​ប​ន្តអនុវត្តកិច្ចសហប្រតបត្តិការឱ្យបានល្អ រួមចំណែករក្សាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc  ប្រគល់ថវិកាជំនួយ​ជូនកងកម្លាំងប្រដាប់អាវុធនៃខេត្តត្រចេះ (រូប​ថត៖ bienphong.com.vn)

តាងនាមកងកម្លាំងប្រដាប់អាវុធខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ ណៃ តឹងឡឹង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា ការយកចិត្តទុកដាក់ និងជំនួយដ៏មានតំលៃពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ជូនចំពោះកងកម្លាំងប្រដាប់អាវុធរបស់ខេត្ត។ លោកបានសង្កត់ធ្ងន់ថា អំណោយទាំងនេះវា​មិនត្រឹមតែជាការជួយឧបត្ថម្ភជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដ៏ធំធេងដែលជួយកងកម្លាំងប្រដាប់អាវុធរបស់ខេត្តជំនះការលំបាកដែលបង្ករឡើងដោយការរីករាលដាលនៃកូវីដ១៨ ទៀតផង។

ក្នុងឱកាសនេះ ភាគីទាំងពីរបានសួរសុខទុក្ខ និងជូនដំណឹងគ្នាទៅវិញទៅមក​​អំពីស្ថានភាព​ដែលទាក់ទងនឹងការគ្រប់គ្រងការពារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ក្នុងពេលកន្លងមក។ ព្រមទាំងភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនឹងបង្កើនកិច្ចសហប្រតិតត្តិការក្នុងការគ្រប់គ្រងការពារព្រំដែន​ផង​ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ផង។

នៅព្រឹកនេះដែរ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc បានជួបសំណេះសំណាល និងប្រគល់ថវិកាជំនួយ​ជូនកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគិរី និងខេត្តត្បូងឃ្មុំ។ ថវិកាសរុបនៃការជួយគាំទ្រលើកនេះគឺ ២៧០ លានដុង៕

បកប្រែដោយ Thanh Cong