leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ thoidai.com.vn)

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ Pham Ngoc Khoa ប្រធានសមាគមមិត្តភាព វៀតណាម - កម្ពុជា ដែលជាអតីតកងទ័ពស្ម័គ្រចិត្តនៃអង្គទ័ពលេខ ២ បានសង្កត់ធ្ងន់ថា ទោះបីពិភពលោកមានការប្រែប្រួលជាច្រើនក៏ដោយ ក៏ចំណងសាមគ្គីភាព វៀតណាម - កម្ពុជា នឹងមិនប្រែប្រួលនៅឡើយ។ ចំណងសាមគ្គីភាព មិត្តភាព វៀតណាម - កម្ពុជា ត្រូវបានបង្កើតឡើងដោយសាច់ស្រស់ឈាមស្រស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ជំនាន់ជាច្រើន។

leftcenterrightdel
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ថ្លែងនៅក្នុងពិធី (រូបថត៖ thoidai.com.vn)

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានចែករំលែកថា ពិធីអបអរសាទរខួបលើកទី ៤២ ឆ្នាំនៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតី និងរួមជាមួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ / ៧ មករា ២០២១) ជាសកម្មភាពការទូតប្រជាជនដំបូងនៅឆ្នាំ ២០២១ និងជាសកម្មភាពជាក់ស្តែងឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៥ របស់សមាគមមិត្តភាពវៀតណាម - កម្ពុជា។

លោកស្រី Nguyen Phuong Nga បានបញ្ជាក់ថា ការផ្តួលរំលំរបបប្រល័យពូជសាសន៍ គឺជាជ័យជំនះជាប្រវត្តិសាស្ត្រ ដែលជួយប្រជាជនកម្ពុជាបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបំផុត អនុវត្តការរស់រានឡើងវិញនូវប្រទេសជាតិ បើកទំព័រនៃយុគសម័យឯករាជ្យ សន្តិភាព សេរីភាព និងអភិវឌ្ឍន៍។ នេះក៏ជាជ័យជំនះនៃបុព្វហេតុយុត្តិធម៌នៃការតស៊ូសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ វៀតណាម - កម្ពុជា ដែលមានប្រពៃណីមិត្តភាពល្អ និងជួយគ្នាទៅវិញទៅមក។

leftcenterrightdel
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ប្រគល់ប័ណ្ណសរសើរពីសមាគមមិត្តភាពមជ្ឈិម វៀតណាម - កម្ពុជា ដល់សមូហភាព និងបុគ្គលនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ដែលជាអតីតកងទ័ពស្ម័គ្រចិត្តនៃអង្គទ័ពលេខ ២ (រូបថត៖ thoidai.com.vn)

ថ្លែងនៅក្នុងពិធីនេះ លោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម មានប្រសាសន៍ថា ជំនួយ និងការគាំទ្រដ៏ធំធេង ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពពីប្រទេសវៀតណាម បានរួមចំណែកក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជាពីប្រទេសមួយដែលមានសង្គ្រាមរ៉ាំរៃឲ្យក្លាយទៅជាប្រទេសមួយប្រកបដោយសន្តិភាព អភិវឌ្ឍលើគ្រប់វិស័យ និងបង្រួបបង្រួមជាតិ។

លោក ចាយ ណាវុធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រណសិរ្ស និងប្រជាជនវៀតណាមដែលតែងតែគាំទ្រ និងជួយប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យអប់រំដើម្បីអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត៕

បកប្រែដោយ Huyen Trang