អញ្ជើញចូលរួមក្នុងពិធីនោះមានមន្រ្តី បុគ្គលិកនៃស្ថានទូត និងស្ថាប័នអមស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម សិក្ខាកាម និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាម។ ក្រៅពីនោះ ក៏មានអតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលធ្លាប់បានចូលរួមក្នុងការប្រយុទ្ធ និងជួយកងទ័ព និងប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី ផងដែរ។

leftcenterrightdel
ការសម្តែងសិល្បៈ​​ក្នុង​ពិធី

នៅក្នុងពិធីនេះ ប្រតិភូទាំងឡាយបានរំលឹកឡើងវិញពីប្រពៃណី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា។ ប្រតិភូទាំងឡាយក៏បានបញ្ជាក់ផងដែរថា សមិទ្ធិផលដ៏ធំធេងក្នុងការកសាង និងការពារមាតុភូមិរបស់ប្រជាជាតិទាំងពីរ ដែលជ័យជំនះ ៧ មករា ១៩៧៩ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត - អៀង សារី គឺជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំនៃស្មារតីសាមគ្គីភាពអន្តរជាតិដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា។ ជាមួយនឹងជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា បានឈានមកដល់យុគសម័យថ្មី ពោលគឺយុគសម័យនៃការស្តារឡើងវិញ ការពូនជ្រំចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដោយផ្អែកលើគោលការណ៍សន្តិភាព គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសរៀងៗខ្លួន។

leftcenterrightdel
ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម មានប្រសាសន៍ក្នុងពិធី

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន អតីតកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានបំពេញបេសកកម្មអន្តរជាតិដ៏ថ្លែថ្នូររបស់ខ្លួនដោយបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដ៏សាហាវ ឃោរឃៅ ដែលដឹកនាំដោយ ប៉ុល ពត - អៀង សារី។

ឯកឧត្តម ចាយ ណាវុធ ក៏បានបញ្ជាក់ផងដែរថា ជ័យជំនះដ៏ធំធេងនេះបានបើកយុគសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដោយបញ្ចប់សង្គ្រាមអយុត្តិធម៌ដែលបង្ករឡើងដោយ ប៉ុល ពត - អៀងសារី ជាសង្គ្រាមប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសជាតិ ហើយបំផ្លាញចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan