leftcenterrightdel
តំណាងបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ប្រគល់ថវិកាជានិមិត្ត ដែលជាជំនួយពីរដ្ឋាភិបាលវៀតណាម ជូនចំពោះបណ្ដាខេត្តរបស់កម្ពុជា ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម (រូបថត៖ laodong.vn)

យោងតាមការកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរនឹងបន្តបញ្ជាដឹកនាំឲ្យបណ្ដាកងកម្លាំងជំនាញ និងបង្កើនការងារឃោសនាដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាជនប្រចាំតំបន់ ឲ្យយល់ច្បាស់អំពីកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា បានចុះហត្ថលេខា ព្រមទាំងចលនាកម្មាភិបាល និងប្រជាជនជួយគាំទ្រយ៉ាងសកម្ម ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងផ្នូរ ឬអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅក្នុងតំបន់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K92 នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang បំពេញភារកិច្ចល្អប្រសើរ៕

បកប្រែដោយ Thanh Cong